bradcaump images

News & Event Details

big images
Star Sun, February 2024 End Sun, February 2024

ការប្រកួតសរសេរពាក្យខ្មែរ

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ សាលារៀនសហគមន៍២១ បានរៀបចំកម្មវិធីប្រកួតសរសេរពាក្យខ្មែរ ដើម្បីវាស់ស្ទង់ពីសមត្ថភាពពិតប្រាដករបស់សិស្សានុសិស្សជាមួយការលើកទឹកចិត្ដ ដោយផ្ដល់ជារង្វាន់ផ្សេងៗនៅពេលសិស្សានុសិស្សទទួលបានលទ្ធផលល្អ។ ការលើកទឹកចិត្ដសិស្ស គឺជាវិធីសាស្ដ្រមួយសម្រាប់កំណត់គោលដៅដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែង និងយកចិត្ដទុកដាក់លើការសិក្សា។

ការរៀបចំការប្រកួតសរសេរពាក្យខ្មែរនេះឡើង ផ្ដោតលើចំណុចសំខាន់ៗលើការកំណត់ទិសដៅ និងតម្រង់ទិសឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែង និងព្យាយាមក្នុងការសិក្សា បង្កើតបរិយាកាសការប្រកួតប្រជែងរវាងសិស្សានុសិស្សទូទាំងសាលា និងជ្រើសរើសយកជើងឯក បង្កើតទំនុកចិត្ដ និងភាពភាពក្លាហានដល់សិស្សានុសិស្ស ជម្រុញលើកទឹកចិត្ដដល់សិស្សានុសិស្សដែលខិតខំសិក្សា និងផ្ដល់តម្លៃលើការសិក្សាទាំងក្នុង និងក្រៅសាលារៀន ព្រមទាំងបណ្ដុះគំនិតសិស្សានុសិស្សឱ្យស្រលាញ់ និងចូលចិត្ដការអាន និងការសរសេរ។

សម្រាប់សិស្សជ័យលាភីលេខ១ សាលារៀនផ្ដល់រង្វាន់នូវដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរីរយៈពេលបីថ្ងៃ។ ចំណែក សិស្សមិនជាប់ជ័យលាភី សាលារៀនបានផ្តល់រង្វាន់លើកទឹកចិត្ដជាច្រើនផ្សេងទៀតផងដែរ។

សាលារៀនសហគមន៍២១ ប្ដេជ្ញាចិត្ដនឹងបង្កើតការប្រកួតប្រជែងបន្ថែមទៀតដើម្បីអភិវឌ្ឍសមត្ថភាពសិស្សានុសិស្សនាពេលអនាគត។ សាលារៀនសហគមន៍២១ គឺជាស្ថាប័នអប់រំមួយនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងខ្លាំង រហូតបង្កើតបានចំនួន ៨សាខា ក្នុងរយៈពេលដ៏ខ្លី នៅតំបន់ជាយក្រុង និងបណ្តាខេត្តមួយចំនួន។

EVENT DETAILS INFORMATION

  • 8am
  • Phone : 011 ​888​ ​562 / 011 888 572
  • Email : info@c21school.edu.kh