កម្មវិធីចំណេះទូទៅភាសាខ្មែរ ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២
ដើម្បីធានាបានការអប់រំប្រកបដោយប្រសិទ្ធភាព គុណភាព និងការលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា កុមារទាំងអស់នឹងទទួលបានអប់រំនៅកម្រិតបឋមសិក្សាប្រកបដោយគុណភាព ដើម្បីត្រៀមខ្លួនចូលសិក្សានៅកម្រិតអនុវិទ្យាល័យ។ក្រោយពីបញ្ចប់វគ្គសិក្សាបឋមសិក្សា កុមារនឹងទទួលបាន៖
ក. វិជ្ជាសម្បទា
- មានចំណេះដឹងផ្នែកមូលដ្ឋានច្បាស់លាស់ផ្នែក ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម និងការអភិវឌ្ឍកាយសម្បទា។
- មានចំណេះដឹងផ្នែកមូលដ្ឋានគ្រឹះផ្នែកបច្ចេកទេសវិទ្យានិងទូរគមនាគមន៍(ICT) និងភាសាបរទេស។
ខ. បំណិនសម្បទា
- បំណិនមូលដ្ឋានផ្នែកភាសាខ្មែរ(ការអាន និយាយ សរសេរ និងស្តាប់)។
- បំណិនមូលដ្ឋានផ្នែកគណិតវិទ្យា (ការគណនា ប្រៀបធៀប និងដំណោះស្រាយ)។
- បំណិនមូលដ្ឋានផ្នែកវិទ្យាសាស្ត្រ (ការសង្កេត និងពិសោធន៍)។
- បំណិនមូលដ្ឋានផ្នែកត្រិះរិះ(ការសង្កេត និងទំនាក់ទំនងក្នុងសង្គម)។
- មានសម្ថភាពស្គាល់ខុសនិងត្រូវ និងវិធីការពារ។
គ. ចរិយាសម្បទា
- ស្រឡាញ់ និងផ្តល់ការសិក្សាក្នុងសាលារៀន។
- ស្គាល់ និងឱ្យតម្លៃសន្តានចិត្តករុណាចំពោះគ្រួសារ មិត្តភក្កិ និងអ្នកដទៃ។
- ស្គាល់ ស្រឡាញ់ ថែរក្សា និងការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសិល្ប:ជាតិ តំបន់ និងអន្តរជាតិ។
- ស្រឡាញ់ និងឱ្យតម្លៃបរិស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
- ស្រឡាញ់ភាពស្អាតបាត ទាំងខ្លួនប្រាណ សាលារៀន ផ្ទះសម្បែង និងទីសាធារណ: មានទម្លាប់ល្អក្នុងការរស់នៅប្រកបដោយសុខភាពតាមរយ:ការធ្វើពលកម្ម និងហាត់កីឡា។
- ទទួលខុសត្រូវចំពោះទង្វើខ្លួនឯងទាំងក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃ។
- មានបំណិនប្រាស្រ័យទាក់ទងក្នុងការសិក្សា និងក្នុងសង្គម។
ឃ. កាយសម្បទា
- មានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។
- មានថាមពលបរិបូរណ៍ កម្លាំងពលំមាំមួនទាំងកាយប្រាជ្ញានិងស្មារតី។
- មានភាពវាងវៃ ស្វាហាប់ រហ័សសហួន។