blog images

កម្មវិធីភាពជាអ្នកដឹកនាំ (ទម្លាប់ល្អទាំង៧)

LeaderinMe គឺជាគំរូនៃការផ្លាស់ប្តូរដំណើរការសាលារៀន ដែលសហការជាមួយនឹងអ្នកអប់រំក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងបំណិនជីវិតសតវត្សទី២១សម្រាប់សិស្សានុសិស្ស។ កម្មវិធីនេះស្របតាមគោលការណ៍ និងការអនុវត្តជាមួយខ្លួនឯងផ្ទាល់ អន្តរបុគ្គល និងប្រសិទ្ធិភាពនៃការគ្រប់គ្រង។ LeaderinMe ចាប់ផ្តើមពីមូលដ្ឋានគ្រឹះដែលមានសក្កានុពល និងចំណុចខ្លាំងដែលកុមារមាន ក្នុងការក្លាយជាអ្នកដឹកនាំចេះឱ្យតម្លៃគ្នា និងការអភិវឌ្ឍន៍ចំណេះដឹងទាំងស្រុងរបស់កុមារ។​ ដំណើរការនេះរួមបញ្ចូលការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនៅក្នុងកម្មវិធីសិក្សា និងទំនៀមទម្លាប់ ហើយបម្រើការជាប្រព័ន្ធប្រតិបត្តិការមូលដ្ឋានរបស់សាលា ធ្វើឱ្យការទំនាក់ទំនងល្អប្រសើរ ការផ្លាស់ប្តូរវប្បធម៌ និងការលើកទឹកចិត្តបុគ្គលិក និងសិស្ស។ LeaderinMe ​មានឥទ្ធិពលលើភាគីពាក់ព័ន្ធទាំងអស់ ដោយចាប់ផ្តើមពីបុគ្គលិកសាលា រហូតដល់សិស្សានុសិស្ស ក្រុមគ្រួសារ និងសហគមន៍ទាំងមូល។