
នីតិវិធីចុះឈ្មោះចូលរៀន
សាលារៀនយើងខ្ញុំរង់ចាំដោយរីករាយនូវវត្តមានរបស់មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទូទៅក្នុងការអញ្ជើញមកទស្សនាសាលារៀនយើងខ្ញុំគ្រប់ពេលម៉ោងធ្វើការ។ សាលារៀនយើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុន ចំពោះវត្តមានអស់លោក លោកស្រី អ្នកនាង កញ្ញា ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល និងសាធារណជនទូទៅទាំងអស់ ដែលចាប់អារម្មណ៍នឹងសាលារៀនយើងខ្ញុំ ។
នៅពេលសិស្សចុះឈ្មោះចូលរៀនត្រូវអនុវត្តតាមនីតិវិធីខាងក្រោម៖
១. សាកសួរព័ត៌មានសិក្សា និងប្រឹក្សាយោបល់ឱ្យបានយល់ច្បាស់ពីកម្មវិធីសិក្សា សេវាកម្ម និងគោល
នយោបាយអប់រំរបស់សាលារៀន។
២. ធ្វើតេស្តចូលរៀនចំពោះសិស្សចូលរៀនភាសាអង់គ្លេស។
៣. យកសំណុំឯកសារចុះឈ្មោះចូលរៀនពីកន្លែងទទួលចុះឈ្មោះ។ សំណុំឯកសារនោះរួមមាន៖
- ពាក្យសុំចូលរៀន (១ច្បាប់)
- ប្រវត្តិរូបសង្ខេប (១ច្បាប់)
- កំណត់ត្រាសុខភាព (១ច្បាប់)
- លទ្ធផលកំណត់កម្រិតសិក្សា (សម្រាប់សិស្សភាសាអង់គ្លេស)
- សៀវភៅតាមដានការសិក្សា ឬសៀវភៅសិក្ខាគារិកថ្មី (សម្រាប់សិស្សចំណេះទូទៅខ្មែរ)
- រូបថត ៤x៦ ចំនួន ពីរសន្លឹក និង ៣x៤ ចំនួនពីរសន្លឹក
៤. បំពេញពាក្យសុំចូលរៀន ហើយយកមកដាក់នូវកន្លែងចុះឈ្មោះចូលរៀនវិញ ដោយភ្ជាប់មកជាមួយនូវ៖
- លិខិតបញ្ជាក់កំណើតមួយច្បាប់
- សៀវភៅតាមដានការសិក្សា ឬសៀវភៅសិក្ខាគារិកពីសាលាចាស់ (ប្រសិនបើផ្ទេរការសិក្សា)
៥. បង់ថ្លៃសិក្សា និងថ្លៃសេវាផ្សេងៗ ។