
កម្មវិធីភាសាអង់គ្លេសក្រៅម៉ោង
កម្មវិធីភាសាអង់គ្លេសក្រៅម៉ោង គឺជាកម្មវិធីដ៏សំខាន់មួយដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យសិស្សនូវជំនាញភាសាអង់គ្លេស ជាពិសេសសិស្សដែលមានបំណងចង់សិក្សាក្នុងបរិយាកាសដែលនិយាយភាសាអង់គ្លេស។ កម្មវិធីភាសាអង់គ្លេសក្រៅម៉ោង មាន១៦កម្រិត រយៈពេល ១០ សប្តាហ៍ក្នុង១វគ្គសិក្សា ដោយរួមបញ្ចូលកម្មវិធីសិក្សាបន្ថែមជាច្រើនដើម្បីជាជម្រើស និងបំពេញតម្រូវការបស់សិស្ស ព្រមទាំងរក្សាឱ្យបាននូវវិន័យដ៏ខ្ជាប់ខ្ជួនសម្រាប់ខ្លួនឯង។ តាមរយៈវគ្គសិក្សានេះ សិស្សានុសិស្សនឹងអភិវឌ្ឍភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ជាពិសេសអាចប្រើប្រាស់ភាសាអង់គ្លេស វេយ្យាករណ៍ និងវាក្យសព្ទ ដើម្បីទំនាក់ទំនងក្នុងការនិយាយ និងសរសេរជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ត្រឹមត្រូវ សមស្រប និងអាចយល់បានពីការស្តាប់ និងអានអត្ថបទប្រកបដោយប្រសិទ្ធភាព។