blog images

កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សបឋម

កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សបឋម គឺជាកម្មវីធីដែលផ្តល់ជំនាញប្រើប្រាស់ភាសាអង់គ្លេសដល់សិស្ស ទៅលើផ្នែកសំខាន់ទាំង៤ (ការស្តាប់ ការនិយាយ ការអាន និងការសរសេរ)   ដោយមានបរិយាកាសប្រើប្រាស់ ភាសាអង់គ្លេសនៅក្នុងថ្នាក់រៀន ក៏ដូចជាក្នុងសាលារៀនដោយផ្អែកលើគោលបំណងរួមដូចខាងក្រោម៖
•  ផ្តល់ជូនសិស្សនូវបរិយាកាសសិក្សាប្រកបដោយផាសុកភាព និងរីករាយ ក៏ដូចជាការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ។
•  ដើម្បីផ្តល់ឱកាសដល់សិស្សក្នុងការអនុវត្តភាសាអង់គ្លេសទាំងក្នុង និងក្រៅសាលា។
•  បង្កើនទំនុកចិត្តរបស់អ្នកសិក្សាក្នុងការទំនាក់ទំនង ការធ្វើបទបង្ហាញ ការស្រាវជ្រាវតាមរយៈការនិយាយជាសាធារណៈ។
•  លើកស្ទួយនិងថែរក្សា ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ របស់ប្រទេសខ្លួន និងសិក្សាពីវប្បធម៌ របស់ប្រទេសផ្សេងៗ។
•  អភិវឌ្ឍទេពកោសល្យផ្ទាល់ខ្លួនរបស់សិស្ស
•  ដើម្បីរៀនចុះសម្រុងជាមួយអ្នកដទៃ និងគោរពការគិតរបស់អ្នកដ៏ទៃ។
•  កសាងសមត្ថភាពនិយាយ ការស្តាប់ ការបញ្ចេញយោបល់ និងការត្រិះរិះពិចារណាដោយការអាន និងការសរសេរ។