bradcaump images

News & Event Details

big images
Star Tue, April 2024 End Tue, April 2024

ការចែករំលែករបស់ប្អូនៗសិស្សានុសិស្សក្រោមប្រធានបទ "Leadership Classroom"

កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ប្អូនៗសិស្សានុសិស្សនៃសាលារៀនសហគមន៍២១ ដែលជាបណ្តាញរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌី តំណាងប្រទេសកម្ពុជាដើម្បីចែករំលែកទៅលើប្រធានបទ"Leadership Classroom" ជាមួយប្អូនៗសិស្សានុសិស្សផ្សេងទៀតមកពីប្រទេសចិន និងឥណ្ឌូនេស៊ី តាមរយៈប្រពន្ធអនឡាញ ហ្សូម(Zoom)។ កម្មវិធីនេះបានអនុញ្ញាតិឱ្យប្អូនៗពីប្រទេសនីមួយៗធ្វើការចែករំលែកជាភាសាអង់គ្លេសពីភាពជាអ្នកដឹកនាំរបស់ប្អូនៗនៅក្នុងថ្នាក់រៀន ទាំងការរៀនសូត្រ ការជួយការងាររបស់លោកគ្រូអ្នកគ្រូ ការស្រលាញ់រាប់អានមិត្តរួមថ្នាក់ ការថែទាំបរិស្ថានក្នុងបរិវេនថ្នាក់រៀនជាដើម។

ជាមួយគ្នាប្អូនៗសិស្សានុសិស្សនៃសាលារៀនសហគមន៍២១ បានធ្វើការចែករំលែកយ៉ាងស្វាហាប់ អំពីភាពជាអ្នកដឹកនាំរបស់ប្អូនជាប្រចាំនៅក្នុងថ្នាក់រៀន ដូចជាការជួយជួយលោកគ្រូអ្នកគ្រូគ្រប់គ្រងថ្នាក់រៀន ការជួយប្រមូលកិច្ចការ ការត្រួតពិនិត្យវត្តមានរបស់មិត្តរួមថ្នាក់ ការថែរក្សាបរិស្ថានក្នុងបរិវេនសាលារៀន និងការត្រួតពិនិត្យឯកសណ្ឋាន ការថែទាំអនាម័យខ្លួនប្រាណជាដើម។ 

កម្មវិធីចែករំលែកជាលក្ខណៈអន្តរជាតិនេះ ពិតជាល្អមែនទែន ជាពិសេសកម្មវិធីនេះ ជួយដល់ប្អូនៗសិស្សានុសិស្សបណ្តុះនូវភាពជាអ្នកដឹកនាំលើខ្លួនឯង ការចេះជួយកិច្ចការ និងទុក្ខធុរៈគ្នា ការចេះឈឺឆ្អាលជាវិជ្ជមានចំពោះមនុស្ស និងបរិស្ថានជុំវិញខ្លួន ហើយមិនតែប៉ុណ្ណោះប្អូនៗក៏មានឱកាសបានស្គាល់ និងរាបអានមិត្តភ័ក្រ្តថ្មី ទាំងក្នុងនិងក្រៅប្រទេសផងដែរ។ 

គួរជម្រាបជូនផងដែរថា សាលារៀនសហគមន៍២១ តែងតែយកចិត្តទុកដាក់ ដល់ការសិក្សា និងការរីកចម្រើនរបស់ប្អូនៗសិស្សានុសិស្សជានិច្ចទាំងផ្នែកកាយ បញ្ញា និងស្មារតី តាមរយៈការយកចិត្តទុកដាក់ទៅលើកគុណភាពការរៀននិងការបង្រៀន ការបង្កើតឱកាសដល់ប្អូនៗតាមរយៈការបង្កើតកម្មវិធីប្រកួតប្រជែង និងការចែករំលែកដូចមានថ្ងៃនេះជាឧទាហរណ៍ស្រាប់។ 

ជាចុងបញ្ចប់កម្មវិធីបានបញ្ចប់ទៅដោយរលូន និងភាពសប្បាយរីករាយ សើចក្អាកក្អាយ៕ 

EVENT DETAILS INFORMATION

  • Phnom Penh
  • 1.00 pm to 5.00pm
  • Phone : 011 888 562 | 011 888 572
  • Email : info@c21school.edu.kh